ដំណោះស្រាយចំពោះប្រព័ន្ធព័ត៌មាន
ចំពោះប្រព័ន្ធព័ត៌មាន គេអាចត្រូវបានគេបែងចែក តាមពីរវិធីសាស្រ្តដូចជា៖
1.ដំណោះស្រាយតាមបច្ចេកទេស
ដំណោះស្រាយតាមបច្ចេកទេសគឺជាការបង្ហាញតាមលក្ខណៈគណិតវិទ្យាដោយផ្អែកលើគម្រូ ដើម្បីសិក្សាប្រព័ន្ធព័ត៌មាន ក៏ដូចជាបច្ចេកវិទ្យារូបវ័ន្តហើយនឹងសមត្ថភាពជាផ្លូវការនៃប្រព័ន្ធទាំង
នេះ គោលការណ៍ដែលមានក្នុងវិធីសាស្រ្តគឺមានដូចជាៈ
- Computer Science:ជាប់ពាក់ព័ន្ធជាមួយការបង្កើតទ្រឹស្តីនៃសមត្ថភាពគណនាវិធីសាស្ត្រ នៃ ការគណនាហើយនិង វិធីសាស្ត្រដំណើរការ(Access)និងផ្ទុកទិន្នន័យ(Storage)អោយមានប្រសិទ្ធិភាព។
- Operation Research:ផ្តោតទៅលើបច្ចេកទេសគណិតវិទ្យាដើម្បីធ្វើអោយទំនើបឡើង នូវវិធីសាស្ត្រនៃការវាស់វែង ដែលត្រូវបានគេជ្រើសរើសឡើង ដូចជាការធ្វើដំណើរ ការគ្រប់គ្រងសន្និធិ(Inventory control) ហើយនិងថ្លៃដើមនៃប្រតិបត្តិការ។
- Management Science: បង្ហាញពីការអភិវឌ្ឍន៍នៃគម្រូសម្រាប់ការធ្វើខេចក្តីសម្រេចចិត្ត នឹងការអនុវត្តន៍ការគ្រប់គ្រង។
ផ្នែកដែលសំខាន់មួយនៃវិស័យប្រពន្ធ័ព័ត៌មានគឺជាប់ទាក់ទងនឹងបញ្ហាអាកប្បកិរិយា ដែលលេចឡើងក្នុងការអភិវឌ្ឍន៍ និងការថែរក្សារយៈពេលយូរនៃប្រព័ន្ធព័ត៌មាន(Information Systems)ដែលមានដូចជាៈសមាហរកម្មយុទ្ធសាស្រ្តក្រុមហ៊ុន(strategic business integration) ការរចនាម៉ូត(design) ការអនុវត្តន៍ការងារ(implementation) ការប្រើប្រាស់ធនធាន(utilization) ហើយនឹងការគ្រប់គ្រងគឺមិនអាចត្រូវបានគេ ស្រាវជ្រាវជាមួយនឹងគម្រូនៃវិធីសាស្រ្ត Technical approach បានទេ។គោលការណ៍អាកប្បកិរិយាទាំងនោះកើតចេញពីទ្រឹស្តីនឹងគោលគំនិតសំខាន់ៗមានដូចជាៈ
- Sociology:សិក្សាពីប្រព័ន្ធព័ត៌មានជាមួយការយល់ឃើញចំពោះក្រុមហើយក្រុមហ៊ុនផ្តោតលើ ការអភិវឌ្ឍន៍ប្រព័ន្ធថាតើប្រព័ន្ធមានផលប៉ះពាល់ដូចម្តេចទៅលើបុគ្គលម្នាក់ៗក្រុម និងអង្គភាពទាំងមូល។
- Psychology:សិក្សាពីប្រព័ន្ធព័ត៌មានជាមួយនឹង ចំណាប់អារម្មណ៍ ថាតើអ្នកធ្វើសេចក្តី សម្រេចចិត្ត ទាក់ទងធនធានមនុស្សទទួលដឹង និងប្រើប្រាស់ប្រព័ន្ធព័ត៌មាន ជាផ្លូវការដោយរបៀបណា។
- Economics: សិក្សាលើប្រព័ន្ធព័ត៌មានជាមួយនឹង ចំណាប់អារម្មណ៍អ្វីដែលប្រព័ន្ធបានប៉ះទង្គិចទៅលើការត្រួតពិនិត្យ និងប្រព័ន្ធតម្លៃនៅក្នុងក្រុមហ៊ុន និងទីផ្សារទាំងមូល។
0 comments:
Post a Comment