ប្រវត្តិសង្ខេបរបស់កុំព្យូទ័រ
ពេលបច្ចុប្បន្ននេះយើងកំពុងលាតត្រដាងនូវការផ្លាស់ប្តូរបច្ចេកវិទ្យាដ៏ឆាប់រហ័សក្នុងទ្រង់ទ្រាយ
ធំ។ ទោះជាយ៉ាងណាក៏ដោយមានប្រទេសជាច្រើន
កាលពីមុនបច្ចេកវិទ្យាគឺត្រូវបានគេជម្រុញយ៉ាងពេញលេញ
ដើម្បីអភិវឌ្ឍទៅជាកុំព្យូរទ័រ។ ដោយមិនមាន
កុំព្យូរទ័រស្នាដៃខាងផ្នែកបច្ចេកវិទ្យាកាលពីអតីតកាល គឺមិនអាចទៅរួចទេ
ដើម្បីកោតសរសើរនូវការចូលរួមចំណែកយ៉ាងពេញលេញ
របស់វាយើងត្រូវស្វែងយល់ពីប្រវត្តិ និងការវិវត្តន៍របស់វា។
នៅពេលដែលការពិភាក្សាដ៏ស្មុគស្មាញប៉ុន្តែបើមើល
ពីប្រវត្តិខ្លីៗពីការអភិវឌ្ឍន៍កុំព្យូរទ័រនោះគឺវាអាចទៅរួច។
នៅក្នុងពន្លកនៃគំនិតរបស់មនុស្សទាក់ទងនឹងចំនួនលេខ
មនុស្សប្រើប្រាស់ម្រាមដៃម្រាមជើង ដើម្បីបង្ហាញពី សកម្មភាពទាក់ទង
និងផ្នែកគណិតវិទ្យាជាមួលដ្ឋានបន្ទាប់មកទៀត
បុព្វបុរសយើងបានយល់ដឹងថាដោយសារតែការប្រើប្រាស់វត្ថុតំណាងឲ្យ ខ្ទង់លេខ
(Digit) ពួកគេអាចធ្វើការគណនាចំនួន ដ៏ច្រើនលើសលប់ លើសពីចំនួនម្រាមដៃម្រាមជើង
របស់ពួកគេទៅទៀត។ សំបកងាវ ឆ្អឹងសត្វ ចំនួនវត្ថុ
អាចត្រូវបានគេប្រើក្នុងការរាប់ចំនួន ប៉ុន្តែការពិតនោះគឺថា ពាក្យថា
Calculate គឺត្រូវបានគេបំបែកចេញពី ពាក្យ Calculus
ដែលជាពាក្យឡាតាំងសម្គាល់ឲ្យថ្មតូចៗ ដែលវាបាន លើកឡើងថា គ្រួស ឬអង្កាំ
គឺត្រូវបានគេរៀបដើម្បីបង្កើតជាក្បាច់រាប់លេខ (abacus)
មួយប្រភេទដែលជាឧបករណ៍ បង្កើតដោយមនុស្សដែលអាចយកជាកាបាន។
Blaise Pascal
ជាគណិតវិទូជនជាតិបារាំងបានបង្កើតអ្វីដែលគេជឿថាជាម៉ាស៊ីនបូកលេខ
ដំបូងក្នុងឆ្នាំ ១៦៤២ ដែលមានឈ្មោះថា Mechanical Adding Machine
ម៉ាស៊ីននេះអាចសម្របខ្លួនដូចនឹងគោលការណ៍ប្រើប្រាស់ abacus ដែរ
ប៉ុន្តែវាខុសគ្នាត្រង់ការប្រើប្រាស់ដៃក្នុងការរាប់ចំនួន។ ផ្ទុយទៅវិញ
Pascal បានប្រើប្រាស់ កងរង្វិលដើម្បីរំកិលខ្ទង់ ចំនួនគោលការណ៍រាប់ខ្សែអាត់
(Tape Recorders) ឬឧបករណ៍រាប់ចំងាយ (odometers)។ នៅក្នុងឆ្នាំ ១៦៧៤ លោក
Gottfried Wihalm Von Leibnitz បានអភិវឌ្ឍម៉ាស៊ីន Pascal
ដើម្បីឲ្យវាអាចធ្វើប្រមាណវិធីគុណ និងចែក
ឲ្យកាន់តែងាយស្រួលឡើងដូចដែលវាធ្លាប់ត្រូវបានគេប្រើដើម្បី បូក ដក។
នៅពេលដែលអាយុកាលនៃឧស្សាហនីយកម្មបានរីកដុះដាល់ពាស់ពេញទ្វីបអឺរ៉ុប។
ម៉ាស៊ីនបានក្លាយទៅជាឧបករណ៍ក្នុងវិស័យកសិកម្ម និង ផលិតកម្ម ការកែឆ្នៃ
ដែលបង្កើតឲ្យមានការផ្លាស់ប្តូរដ៏ប្រសើរបំផុតនៅក្នុងប្រវត្តិនៃបដិវត្តន៍
ឧស្សាហកម្មហើយ និងប្រវត្តិរបស់កុំព្យូរទ័រ
គឺលេចឡើងផ្នែកបច្ចេកទេសដែលកែឆ្នៃដោយបុរសជនជាតិបារាំងម្នាក់ ឈ្មោះ Joseph
Jacquard ។
ដល់សតវត្សទី ១៩ លោក Charles Babbage
បានរកឃើញម៉ាស៊ីនមួយដែលអាចបំពេញការ
គណនាផ្នែកគណិតវិទ្យាដែលម៉ាស៊ីននេះអាចរក្សាតម្លៃលេខ នៅក្នុង Memory របស់វា
ហើយ បង្ហាញពីការប្រៀបធៀបបែបតក្កវិជ្ជា នៅក្នុងចំណោមតម្លៃទាំងអស់នោះ
គាត់បានហៅវាថាជាម៉ាស៊ីនវិភាគ (Analytical Engine) ។
ម៉ាស៊ីនរបស់គាត់មិនទាន់ ត្រូវបានគេបង្កើតទេ
គឺវាខ្វះចំណុចមួយគឺខ្វះអេឡិចត្រូនិច។ ក្រោយមកលោក Herman Hollerith
កាលពីមុនចាប់អារម្មណ៍ និងគោលគំនិតរបស់ Punched Card ក្នុងការកត់ត្រា Data
នៅក្នុងចុងទសវត្សឆ្នាំ ១៨៨០។ ក្រោយមកទៀតម៉ាស៊ីន Hollerith
មានភាពជោគជ័យយ៉ាងច្រើនវាបានកាត់បន្ថយពេលវេលា ២/៣
ដែលត្រូវប្រើដើម្បីគណនាលទ្ធផលមកវិញវារកចំណូលឲ្យក្រុមហ៊ុនដែលបានផលិតម៉ាស៊ីននេះនៅក្នុងឆ្នាំ ១៩១១
ក្រុមហ៊ុននេះបានបញ្ចូលគ្នាជាមួយគូប្រកួតប្រជែង
របស់ខ្លួនដើម្បីបង្កើតទៅក្រុមហ៊ុន International Business Machine (IBM) ។
ENIAC (Electronic Numberical Intergrator and Computer)
គឺជាកុំព្យូរទ័រអេឡិចត្រូចនិចទំនើបដំបូងបង្អស់វា
ត្រូវបានបង្កើតឡើងពេញលេញក្នុងឆ្នាំ ១៩៤៦
នៅសាលារៀនមួយនៃសាកលវិទ្យាល័យElectical Engineering Pennsylvania ។
ម៉ាស៊ីននេះគ្មានផ្នែកចល័តទេតែវាអាចបង្កើតកម្មវិធី
បានហើយមានសមត្ថភាពផ្ទុកនូវការគណនាស្មុកស្មាញ ម៉ាស៊ីននេះប្រើ Vacuum Tube
ប្រហែលជា ១៨០០០ អំពូល។
កុំព្យូរទ័រដែលប្រើបច្ចេកវិទ្យា Vacuum Tube
ត្រូវបានគេហៅថាកុំព្រួទ័រជំនាន់ទី ១ កុំព្យូរទ័រ ENIAC
អាចធ្វើប្រមាណវិធីក្នុងល្បឿន ០.២ millisecond ឬអាចធ្វើការគណនាបាន 5000
ដងក្នុងមួយវិនាទី។ វាមានទំហំ 1500square feet លើផ្ទៃរាប
ហើយវាអាចធ្វើការដោះស្រាយបញ្ហា ឬដំណើរបានតែកម្មវិធីមួយប៉ុណ្ណោះក្នុងមួយដង។
នៅឆ្នាំ ១៩៥០ សហគ្រាស Remington Rand បានផលិតម៉ាស៊ីន UNIVAC1 (Universal
Automatic Calculator) វាអាចគណនាក្នុងអត្រា ១០,០០០ ដងក្នុងមួយវិនាទី។
នៅក្នុងឆ្នាំ ១៩៥៧ IBM អភិវឌ្ឍម៉ាស៊ីន IBM 704 ដែលអាច គណនា ១០០,០០០ ដង
ក្នុងមួយវិនាទី។
ក្នុងទស្សវត្ស ១៩៥០ Transistor គឺត្រូវបានគេបង្កើត និងផ្លាស់ប្តូរ Vacuum
Tube រាប់ពាន់អំពូលដែលត្រូវបានពី ២០០,០០០ ទៅដល់ ២៥០,០០០ ក្នុងមួយវិនាទី។
Computer Transistor តំណាងឲ្យកុំព្យូរទ័រទី ២
វាមិនមែនមកទល់នឹងពាក់កណ្តាលទសវត្ស ឆ្នាំ ១៩៦០ ទេ ដែលកុំព្យូរទ័រជំនាន់ទី៣ត្រូវបានគេផលិតប្រើប្រាស់។
ទាំងអស់នេះត្រូវបានបន្ថែមតយអក្សរដោយបច្ចេកវិទ្យា Solid State ហើយអភិវឌ្ឍជា
Intergrade Circuitry វិញ នៅឆ្នាំ ១៩៧១ កុំព្យូរទ័រជំនាន់ទី ៤
ត្រូវបានគេបញ្ចូលអក្សរដោយមានការដាក់បញ្ចូលនូវ Circuit បន្ថែមដោយ
បង្កើនកម្មវិធីចំរុះ និងអាចរក្សាទុកអង្គចងចាំជាក់ស្តែង។ ទសវត្សនៅឆ្នាំ
១៩៨០ កុំព្យូរទ័រជំនាន់ទី ៥ បានបង្កើនល្បឿនគណាពី ៣ ទៅ ៥
លានដងក្នុងមួយវិនាទី និងអាចទទួលពាក្យបញ្ជាពី ១០ ទៅ ១៥ លានដងក្នុងមួយវិនាទី។
អាយុកាលរបស់ Microcomputer ចាប់ផ្តើមនៅ ឆ្នាំ ១៩៧៥
នៅពេលដែលក្រុមហ៊ុនមួយឈ្មោះថា MITS បានណែនាំនូវម៉ូដែល ALTAIR8800
កុំព្យូរទ័រនេះបង្កើតកម្មវិធីដោយការចុច។ នៅក្នុងឆ្នាំ ១៩៧៧ ក្រុមហ៊ុន
Commodore and Radio Shack Personal Computer ពួកគេបានផលិតវា ដោយមាន Steve
Jobs and Steve Wozniak បានប្រកាសថាពួកគេនឹងបង្កើតវាដែរ
ដោយពួកគេបានច្នៃកុំព្យូរទ័រ
នោះក្នុងខណៈពេលពួកគេកំពុងរៀនក្នុងសាកលវិទ្យាល័យ។
ផលិតកម្មទ្រង់ទ្រាយធំចាប់ផ្តើមនៅឆ្នាំ ១៩៧៩ ហើយនៅចុងឆ្នាំ ១៩៨១
វាគឺជារយៈពេលនៃការលក់កុំព្យូរទ័រផ្ទាល់ខ្លួនដាច់បំផុត។
ខែ កក្កដា ឆ្នាំ ១៩៨២ កុំព្យូរទ័រផ្ទាល់ខ្លួន របស់ក្រុមហ៊ុន IBM
បានចាប់កំណើតឡើង ហើយមានមនុស្សជាច្រើន
បានអះអាងថាពិភពលោកបានផ្លាស់ប្តូរជារៀងរហូត។


