Other knowledges

កុល​ ចន្ទ័ធីតា

living with happiness life!

  • This is Slide 1 Title

    This is slide 1 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 2 Title

    This is slide 2 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 3 Title

    This is slide 3 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

Saturday, January 16, 2016

ប្រវត្តិសង្ខេបរបស់កុំព្យូទ័រ



ប្រវត្តិសង្ខេបរបស់កុំព្យូទ័រ

ពេលបច្ចុប្បន្ននេះយើងកំពុងលាតត្រដាងនូវការផ្លាស់ប្តូរបច្ចេកវិទ្យាដ៏ឆាប់រហ័សក្នុងទ្រង់ទ្រាយ ​ធំ។ ទោះជាយ៉ាងណាក៏ដោយមានប្រទេសជាច្រើន កាលពីមុនបច្ចេកវិទ្យាគឺត្រូវបានគេជម្រុញ​យ៉ាងពេញលេញ ដើម្បីអភិវឌ្ឍទៅជាកុំព្យូរទ័រ។ ដោយមិនមាន កុំព្យូរទ័រស្នាដៃខាងផ្នែកបច្ចេកវិទ្យា​កាលពីអតីតកាល គឺមិនអាចទៅរួចទេ ដើម្បីកោតសរសើរនូវការចូលរួមចំណែកយ៉ាងពេញលេញ​ របស់វាយើងត្រូវស្វែងយល់ពីប្រវត្តិ និងការវិវត្តន៍របស់វា។ នៅពេលដែលការពិភាក្សាដ៏ស្មុគស្មាញ​ប៉ុន្តែបើមើល ពីប្រវត្តិខ្លីៗពីការអភិវឌ្ឍន៍កុំព្យូរទ័រនោះគឺវាអាចទៅរួច។ នៅក្នុងពន្លកនៃគំនិតរបស់​មនុស្សទាក់ទងនឹងចំនួនលេខ មនុស្សប្រើប្រាស់ម្រាមដៃម្រាមជើង ដើម្បីបង្ហាញពី សកម្មភាព​ទាក់​ទង និងផ្នែកគណិតវិទ្យាជាមួលដ្ឋានបន្ទាប់មកទៀត បុព្វបុរសយើងបានយល់ដឹងថាដោយសារតែ​ការប្រើប្រាស់វត្ថុតំណាងឲ្យ ខ្ទង់លេខ (Digit) ពួកគេអាចធ្វើការគណនាចំនួន ដ៏ច្រើនលើសលប់ លើសពីចំនួនម្រាមដៃម្រាមជើង របស់ពួកគេទៅទៀត។ សំបកងាវ ឆ្អឹងសត្វ ចំនួនវត្ថុ អាចត្រូវបាន​គេប្រើក្នុងការរាប់ចំនួន ប៉ុន្តែការពិតនោះគឺថា ពាក្យថា Calculate គឺត្រូវបានគេបំបែកចេញពី ពាក្យ​ Calculus ដែលជាពាក្យឡាតាំងសម្គាល់ឲ្យថ្មតូចៗ ដែលវាបាន លើកឡើងថា គ្រួស ឬអង្កាំ គឺត្រូវ​បានគេរៀបដើម្បីបង្កើតជាក្បាច់រាប់លេខ (abacus) មួយប្រភេទដែលជាឧបករណ៍ បង្កើតដោយ​មនុស្សដែលអាចយកជាកាបាន។
Blaise Pascal ជាគណិតវិទូជនជាតិបារាំងបានបង្កើតអ្វីដែលគេជឿថាជាម៉ាស៊ីនបូកលេខ ដំបូង​ក្នុងឆ្នាំ ១៦៤២ ដែលមានឈ្មោះថា Mechanical Adding Machine ម៉ាស៊ីននេះអាចសម្របខ្លួនដូចនឹង​គោលការណ៍ប្រើប្រាស់ abacus ដែរ ប៉ុន្តែវាខុសគ្នាត្រង់ការប្រើប្រាស់ដៃក្នុងការរាប់ចំនួន។ ផ្ទុយទៅ​វិញ Pascal បានប្រើប្រាស់ កងរង្វិលដើម្បីរំកិលខ្ទង់ ចំនួនគោលការណ៍រាប់ខ្សែអាត់ (Tape Recorders) ឬឧបករណ៍រាប់ចំងាយ (odometers)។ នៅក្នុងឆ្នាំ ១៦៧៤ លោក Gottfried Wihalm Von Leibnitz បានអភិវឌ្ឍម៉ាស៊ីន Pascal ដើម្បីឲ្យវាអាចធ្វើប្រមាណវិធីគុណ និងចែក ឲ្យកាន់តែងាយ​ស្រួលឡើងដូចដែលវាធ្លាប់ត្រូវបានគេប្រើដើម្បី បូក ដក។ នៅពេលដែលអាយុកាលនៃឧស្សាហ​នីយកម្មបានរីកដុះដាល់ពាស់ពេញទ្វីបអឺរ៉ុប។ ម៉ាស៊ីនបានក្លាយទៅជាឧបករណ៍ក្នុងវិស័យកសិកម្ម និង ផលិតកម្ម ការកែឆ្នៃ ដែលបង្កើតឲ្យមានការផ្លាស់ប្តូរដ៏ប្រសើរបំផុតនៅក្នុងប្រវត្តិនៃបដិវត្តន៍ ឧស្សាហកម្មហើយ និងប្រវត្តិរបស់កុំព្យូរទ័រ គឺលេចឡើងផ្នែកបច្ចេកទេសដែលកែឆ្នៃដោយបុរស​ជនជាតិបារាំងម្នាក់ ឈ្មោះ Joseph Jacquard ។ 
ដល់សតវត្សទី ១៩ លោក Charles Babbage បានរកឃើញម៉ាស៊ីនមួយដែលអាចបំពេញការ​ គណនាផ្នែកគណិតវិទ្យាដែលម៉ាស៊ីននេះអាចរក្សាតម្លៃលេខ នៅក្នុង Memory របស់វា ហើយ បង្ហាញពីការប្រៀបធៀបបែបតក្កវិជ្ជា នៅក្នុងចំណោមតម្លៃទាំងអស់នោះ គាត់បានហៅវាថាជាម៉ា​ស៊ីនវិភាគ (Analytical Engine) ។ ម៉ាស៊ីនរបស់គាត់មិនទាន់ ត្រូវបានគេបង្កើតទេ គឺវាខ្វះចំណុច​មួយ​គឺខ្វះអេឡិចត្រូនិច។ ក្រោយមកលោក Herman Hollerith កាលពីមុនចាប់អារម្មណ៍ និងគោលគំនិត​របស់ Punched Card ក្នុងការកត់ត្រា Data នៅក្នុងចុងទសវត្សឆ្នាំ ១៨៨០។ ក្រោយមកទៀតម៉ាស៊ីន Hollerith មានភាពជោគជ័យយ៉ាងច្រើនវាបានកាត់បន្ថយពេលវេលា ២/៣ ដែលត្រូវប្រើដើម្បីគណនាលទ្ធផលមកវិញវារកចំណូលឲ្យក្រុមហ៊ុនដែលបានផលិតម៉ាស៊ីននេះនៅក្នុងឆ្នាំ ១៩១១ ក្រុមហ៊ុននេះបានបញ្ចូលគ្នាជាមួយគូប្រកួតប្រជែង របស់ខ្លួនដើម្បីបង្កើតទៅក្រុមហ៊ុន International Business Machine (IBM) ។
      ENIAC (Electronic Numberical Intergrator and Computer) គឺជាកុំព្យូរទ័រអេឡិចត្រូចនិចទំនើប​ដំបូងបង្អស់វា ត្រូវបានបង្កើតឡើងពេញលេញក្នុងឆ្នាំ ១៩៤៦ នៅសាលារៀនមួយនៃសាកលវិទ្យា​ល័យElectical Engineering Pennsylvania ។ ម៉ាស៊ីននេះគ្មានផ្នែកចល័តទេតែវាអាចបង្កើតកម្មវិ​ធី​ បានហើយមានសមត្ថភាពផ្ទុកនូវការគណនាស្មុកស្មាញ ម៉ាស៊ីននេះប្រើ Vacuum Tube ប្រហែលជា ១៨០០០ អំពូល។ 
កុំព្យូរទ័រដែលប្រើបច្ចេកវិទ្យា   Vacuum Tube    ត្រូវបានគេហៅថាកុំព្រួទ័រជំនាន់ទី ១ កុំព្យូរទ័រ ENIAC អាចធ្វើប្រមាណវិធីក្នុងល្បឿន ០.២ millisecond ឬអាចធ្វើការគណនាបាន 5000 ដងក្នុង​មួយវិនាទី។ វាមានទំហំ 1500square feet លើផ្ទៃរាប ហើយវាអាចធ្វើការដោះស្រាយបញ្ហា ឬដំណើរ​បានតែកម្មវិធីមួយប៉ុណ្ណោះក្នុងមួយដង។
នៅឆ្នាំ ១៩៥០ សហគ្រាស Remington Rand បានផលិតម៉ាស៊ីន UNIVAC1 (Universal Automatic Calculator) វាអាចគណនាក្នុងអត្រា ១០,០០០ ដងក្នុងមួយវិនាទី។ នៅក្នុងឆ្នាំ ១៩៥៧ IBM អភិវឌ្ឍម៉ាស៊ីន IBM 704 ដែលអាច គណនា ១០០,០០០ ដង ក្នុងមួយវិនាទី។ 
ក្នុងទស្សវត្ស ១៩៥០ Transistor គឺត្រូវបានគេបង្កើត និងផ្លាស់ប្តូរ Vacuum Tube រាប់ពាន់អំពូល​ដែល​ត្រូវបានពី ២០០,០០០ ទៅដល់ ២៥០,០០០ ក្នុងមួយវិនាទី។ Computer Transistor តំណាងឲ្យកុំព្យូរ​ទ័រទី ២ វាមិនមែនមកទល់នឹងពាក់កណ្តាលទសវត្ស ឆ្នាំ ១៩៦០ ទេ ដែលកុំព្យូរទ័រជំនាន់ទី៣ត្រូវ​បានគេផលិតប្រើប្រាស់។ ទាំងអស់នេះត្រូវបានបន្ថែមតយអក្សរដោយបច្ចេកវិទ្យា Solid State ហើយអភិវឌ្ឍជា Intergrade Circuitry វិញ នៅឆ្នាំ ១៩៧១ កុំព្យូរទ័រជំនាន់ទី ៤ ត្រូវបានគេបញ្ចូល​អក្សរដោយមានការដាក់បញ្ចូលនូវ Circuit បន្ថែមដោយ បង្កើនកម្មវិធីចំរុះ និងអាចរក្សាទុកអង្គចង​ចាំជាក់ស្តែង។ ទសវត្សនៅឆ្នាំ ១៩៨០ កុំព្យូរទ័រជំនាន់ទី ៥ បានបង្កើនល្បឿនគណាពី ៣ ទៅ ៥ លានដងក្នុងមួយវិនាទី និងអាចទទួលពាក្យបញ្ជាពី ១០ ទៅ ១៥ លានដងក្នុងមួយវិនាទី។
អាយុកាលរបស់ Microcomputer ចាប់ផ្តើមនៅ ឆ្នាំ ១៩៧៥ នៅពេលដែលក្រុមហ៊ុនមួយឈ្មោះថា MITS បានណែនាំនូវម៉ូដែល ALTAIR8800 កុំព្យូរទ័រនេះបង្កើតកម្មវិធីដោយការចុច។ នៅក្នុងឆ្នាំ ១៩៧៧ ក្រុមហ៊ុន Commodore and Radio Shack Personal Computer ពួកគេបានផលិតវា ដោយមាន​ Steve Jobs and Steve Wozniak បានប្រកាសថាពួកគេនឹងបង្កើតវាដែរ ដោយពួកគេបានច្នៃកុំព្យូរទ័រ​ នោះក្នុងខណៈពេលពួកគេកំពុងរៀនក្នុងសាកលវិទ្យាល័យ។  ផលិតកម្មទ្រង់ទ្រាយធំចាប់ផ្តើមនៅ​ឆ្នាំ ១៩៧៩ ហើយនៅចុងឆ្នាំ ១៩៨១ វាគឺជារយៈពេលនៃការលក់កុំព្យូរទ័រផ្ទាល់ខ្លួនដាច់បំផុត។
ខែ កក្កដា ឆ្នាំ ១៩៨២ កុំព្យូរទ័រផ្ទាល់ខ្លួន របស់ក្រុមហ៊ុន IBM បានចាប់កំណើតឡើង ហើយ​មានមនុស្សជាច្រើន បានអះអាងថាពិភពលោកបានផ្លាស់ប្តូរជារៀងរហូត។
        

Saturday, January 9, 2016

My contact with aliexpress online shopping seller


My buying of aliexpress


My e-visa


Saturday, January 2, 2016

ក្បួន​ប្រើប្រាស់ប្រព័ន្ធBlog របស់កក្រុមហ៊ុនGoogle

ក្បួន​ប្រើប្រាស់ប្រព័ន្ធBlog របស់កក្រុមហ៊ុនGoogle
          Blogគឺជាប្រពន្ធ័មួយដែលមានការពេញនិយមប្រើប្រាស់ក្នុងការបញ្ចូលពត៌មានឬចែករំលែក
ចំណេះដឹងបទពិសោធន៍ពីមនុស្សមា្នក់ទៅមនុស្សច្រើនផ្សេងទៀត។
ដើម្បីបង្កើតBlogបានយើងត្រូវ
  1. មានAccount ជាមួយក្រុមហ៊ុនGoogle( G mail )
  2. យើងអាចបើកWebsite google រូចចូលទៅរកពាក្យBloger (ក្នុងMore)
  3. បញ្ចូលលេខសម្ងាត់និងឈ្មោះគណនេយ្យរបស់អ្នក
  4. ចុចលើ Button New Blog
  5. ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម
  • Title:កន្លែងដាក់ចំណងជើង
  • Address: គឺជាកន្លែងបញ្ចូលអាស័យដ្ឋានរបស់ Website
  • Template: កន្លែងរើសម៉ូដអោយ Website
      6.ចុចលើពាក្យថា Create Blog